ឱ្យមនុស្សចូលរួមក្នុងក្រុមមិត្តភក្ដិរបស់អ្នក
ការដំណើរការក្រុមមិត្តភក្ដិគឺជាការងារដែលមានកិច្ចការច្រើនត្រូវធ្វើ។
ឯកសារនេះគឺស្តីអំពីរបៀបឱ្យមនុស្សចូលរួមនៅក្នុងការរៀបចំនិងដំណើរការក្រុមមិត្តភក្តិរបស់អ្នក។
ការធ្វើបែបនេះនឹងជួយឱ្យក្រុមរបស់អ្នកមានភាពប្រសើរឡើងនិងបន្តដំណើរការបានកាន់តែយូរ។
ចូរចងចាំថាក្រុមមិត្តភក្ដិគឺសំរាប់ឱ្យមនុស្សមកចូលរួមជាមួយគ្នានិងចែករំលែក។
ការបង្កឱ្យមនុស្សចូលរួមនឹងជួយ
- អ្នកនិងសមាជិកផ្សេងទៀតមិនឱ្យហត់នឿយពីការធ្វើកិច្ចការគ្រប់យ៉ាង
- អ្នករាល់គ្នារៀនជំនាញថ្មីៗនិងមានទំនុកចិត្តច្រើន
ចូរគិតមើលថាតើអ្នកណានឹងធ្វើការងារខុសៗគ្នា
សមាជិកក្រុមអាចជួយ
- ដំណើរការក្រុម
- ធ្វើកិច្ចការជំនួសបើសិនជាមានអ្នកណាម្នាក់ឈឺឬមិនអាចមកចូលរួមការប្រជុំ
អ្នកអាចចែករំលែកការងារក្នុងចំណោមសមាជិករបស់ក្រុម។
ឧទាហរណ៍
- សមាជិកផ្សេងគ្នាអាចធ្វើការងារផ្សេងគ្នា
- មនុស្សពីរនាក់ឬច្រើនជាងនេះអាចធ្វើការងាររួមគ្នា
អ្នកអាចស្នើសុំការគាំទ្រពីសមាជិកខ្លះដើម្បីជួយដល់ការងារមួយចំនួន។
សូមកុំភ្លេចថាសមាជិកខ្លះអាចនឹងត្រូវការការហ្វឹកហាត់ដើម្បីមានជំនាញដើម្បីជួយ។
អង្គការសហគមន៍
អង្គការសហគមន៍ល្អៗអាចផ្តល់ការគាំទ្រ។
ចូរចងចាំពីគោលបំណងនៃក្រុមរបស់អ្នកហើយគិតមើលថាតើអ្នកណាក្នុងសហគមន៍ដែលអាចគាំទ្រគោលបំណងនេះ។
ឧទាហរណ៏នៃអង្គការដែលអ្នកអាចស្នើសុំការគាំទ្រ
- អាជីវកម្មក្នុងតំបន់
- ក្រុមជំនុំនៃព្រះវិហារគ្រិស្ទ (Church)
- ក្លឹបសំរាប់អតីតទាហាន (RSL) ឬក្លឹបកីឡា
- ក្លឹបសេវាកម្មដូចជាក្លឹបរ៉ូថារី (Rotary) ឬឡាយអិនក្លឹប (Lions Club)
- សាលាក្រុងក្នុងតំបន់
- សមាជិកសភា
- អង្គការផ្តល់កិច្ចបំរើសំរាប់អ្នកមានពិការភាពនិងអង្គការផ្តល់កិច្ចបំរើសង្គមកិច្ចផ្សេងៗ
គន្លឹះក្នុងការសួរអង្គការសហគមន៍
ចូរគិតអំពីអ្វីដែលក្រុមរបស់អ្នកអាចធ្វើបានដែលមានប្រយោជន៍ដល់អ្នកដទៃ។ចូរប្រាប់អង្គការនាៗនូវអ្វីដែលក្រុមរបស់អ្នកអាចធ្វើបាន។
ចូរគិតអំពីរបៀបដែលពួកគេអាចជួយបាន។
ឧទាហរណ៍
- អ្នកមកជួយសម្របសម្រួល
- ផ្តល់ឱ្យអ្នកនូវកន្លែងប្រជុំ
- ជួយអ្នករកថវិកា
- ការបរិច្ចាគម្ហូបអាហារប្រាក់កាសឬឧបករណ៍
នៅពេលអ្នកនិយាយទៅកាន់អង្គការសូមប្រាកដថា
- អ្នកមានការគួរសមនិងគោរព
- អ្នកបង្ហាញនូវសេចក្តីសាទរចំពោះក្រុមរបស់អ្នក
- អ្នកដឹងអំពីអង្គការរបស់ពួកគេនិងអ្វីដែលពួកគេធ្វើ
បញ្ជីការងារ
ប្រើបញ្ជីនេះរៀបផែនការឱ្យដឹងថាតើអ្នកណាដែលអ្នកអាចសួរដើម្បីជួយអ្នក
|
ការងារ |
អ្នកណាដែលអាចជួយ |
|
ប្រាប់មនុស្សអំពីក្រុម |
|
|
ទាក់ទងជាមួយសមាជិកក្រុម |
|
|
រៀបចំពេលវេលានិងទីកន្លែងដែលត្រូវជួប |
|
|
ជ្រើសរើសប្រធានបទដើម្បីនិយាយ |
|
|
រៀបចំសកម្មភាពនិងឧបករណ៍ |
|
|
រៀបចំបន្ទប់ |
|
|
រៀបចំចំណីអាហារឬភេសជ្ជៈ |
|
|
សម្របសម្រួលកិច្ចប្រជុំ |
|
|
គាំទ្រមនុស្សក្នុងកិច្ចប្រជុំក្រុមមិត្តភក្តិ |
|
|
គាំទ្រមនុស្សមុននិងក្រោយកិច្ចប្រជុំក្រុមមិត្តភក្តិ |
|
អ្នកអាចសរសេរបញ្ជីការងារដោយខ្លួនឯងនៅទីនេះ។
|
ការងារ |
អ្នកណាដែលអាចជួយ |
|
|
|
|
|
|
|
|
|
|
|
|
|
|
|
|
|
|