ការដំណើរការការប្រជុំមិត្តក្រុមមិត្តភក្តិ
ឯកសារនេះផ្តល់គន្លឹះនិងយោបល់សំរាប់ដំណើរការការប្រជុំក្រុមមិត្តភក្តិ។
ជ្រើសរើសអ្នកសម្រួលកិច្ចការ
មុនការប្រជុំ សូមជ្រើសរើសអ្នកសម្រួលកិច្ចការដើម្បី
- គាំទ្រក្រុម
- ដឹកនាំការពិភាក្សា
- ធ្វើកិច្ចការផ្សេងៗទៀតដើម្បីជួយក្រុមឱ្យដំណើរការ
ការផ្តូរវេនគ្នាធ្វើជាអ្នកសម្រួលកិច្ចការជាការល្អព្រោះម្នាក់ៗមានឱកាសបំពេញតួនាទីនេះ។
ឧទាហរណ៍
- ផ្លាស់វេនគ្នាម្តងម្នាក់
- សុំឱ្យសមាជិកក្រុមសាកល្បងដឹកនាំផ្នែកណាមួយនៃការប្រជុំ
អ្នកសម្រួលកិច្ចការត្រូវតែបានត្រៀមខ្លួនជាសេ្រចមុនការប្រជុំកើតឡើង។
អ្នកសម្រួលកិច្ចការអាចមានអ្នកជំនួយម្នាក់។
រៀបចំបន្ទប់
រៀបចំបន្ទប់ឱ្យរួចរាល់មុនការប្រជុំចាប់ផ្តើម។ ធ្វើដូច្នេះអ្នកចូលរួមមានអារម្មណ៍ថាខ្លួនត្រូវបានគេគិតគូរដល់ហើយរីករាយនឹងផ្តល់មតិក្នុងការប្រជុំ។
អង្គុយជារង្វង់ដូច្នេះគ្មានអ្នកណាអង្គុយក្រោយអ្នកណាទេ។
នេះមានន័យថាអ្នកចូលរួមទាំងអស់អាចមើលគ្នាឃើញនិងស្តាប់គ្នាឮ។
អ្នកអាចឱ្យអ្នកចូលរួមអង្គុយជុំវិញតុ។
ពេលការប្រជុំចាប់ផ្តើម
នៅពេលការប្រជុំចាប់ផ្តើមអ្នកគួរ
- ស្វាគមន៍អ្នកចូលរួមទាំងអស់មកកាន់ការប្រជុំ
- ប្រាប់អ្នកចូលរួមទាំងអស់ពីកន្លែងសំខាន់ៗដូចជាបង្គន់និងច្រកចេញ
- ប្រាប់អ្នកចូលរួមទាំងអស់ពីផែនការសំរាប់ការប្រជុំ
- ប្រាប់អ្នកចូលរួមទាំងអស់ឱ្យដឹងថាពេលណាការប្រជុំនឹងចប់
សួរសំណួរសំណេះសំណាលជាទីចាប់ផ្តើម (check in)
សូមឱ្យអ្នកចូលរួមទាំងអស់ណែនាំខ្លួន ហើយឆ្លើយសំណួរមួយជាការសំណេះសំណាល។
សំណួរសំណេះសំណាលជួយសមាជិកក្រុម
- ឱ្យស្គាល់គ្នា
- ឱ្យមានអារម្មណ៍កក់ក្ដៅ និងយល់ថាខ្លួនមានសារៈសំខាន់
- ឱ្យមានអារម្មណ៍ថាមានអ្នកស្តាប់ខ្លួននិងគេគោរពខ្លួន។
ឧទាហរណ៍នៃសំណួរសំណេះសំណាលអាចជា
- តើមានអ្វីដែលសមាជិកក្រុមអាចមិនដឹងពីអ្នក?
ច្បាប់ក្រុម
ច្បាប់ក្រុមជួយក្រុមឱ្យធ្វើការរួមគ្នា។
វាជាការល្អដែលសមាជិកក្រុមឯកភាពលើច្បាប់ក្រុមក្នុងការប្រជុំលើកទីមួយ។
សូមធានាឱ្យប្រាកដថាមានអ្នកណាម្នាក់កត់ត្រាច្បាប់ទាំងនោះហើយចែករំលែកវាជាមួយសមាជិកថ្មីៗរបស់ក្រុម។
ឧទាហរណ៍ខ្លះៗនៃច្បាប់ក្រុមអាចជា
- និយាយម្នាក់ម្តង
- បិទទូរស័ព្ទដៃមុនការប្រជុំ
ការពិភាក្សា
អ្នកសម្រួលកិច្ចការនឹងជួយក្រុមឱ្យពិភាក្សាប្រធានបទនៃការប្រជុំ។
ជ្រើសរើសប្រធានបទដែលសមាជិកក្រុមចាប់អារម្មណ៍ដូច្នេះពួកគេចង់ចូលរួមផ្តល់មតិ។
ផ្តល់គំនិតពីវិធីនានាដែលសមាជិកក្រុមអាចធ្វើអ្វីមួយទាក់ទងនឹងប្រធានបទ។
សូមធានាឱ្យប្រាកដថា សមាជិកគ្រប់រូបមានឱកាសនិយាយ និងចែករំលែករឿងរបស់គេ។
គន្លឺះ
- សូមកុំបណ្តោយឱ្យការពិភាក្សាទាំងស្រុងផ្តោតទៅលើគំនិតរបស់អ្នក
- សូមចងចាំថាមនុស្សមួយចំនួនមិនទាន់មានភាពក្លាហានក្នុងការបញ្ចេញមតិនៅឡើយទេហើយគេប្រហែលជាត្រូវការជំនួយ។
- ផ្តល់ពេលវេលាឱ្យសមាជិកបានគិតមុននឹងគេឆ្លើយសំណួរ
សំណួរបញ្ចប់ការប្រជុំ (check out)
វិធីល្អមួយក្នុងការបញ្ចប់ការប្រជុំនិមួយៗគឺសំណួរបញ្ចប់ការប្រជុំ។
ការសួរសំណួរនៅទីបញ្ចប់នៃការប្រជុំគឺដើម្បីដឹងថាតើសមាជិកក្រុមមានអារម្មណ៍យ៉ាងណាក្រោយការប្រជុំចប់។
មុនការប្រជុំចប់អ្នកសម្រួលកិច្ចការសួរសមាជិកម្នាក់ៗឱ្យឆ្លើយសំណួរបញ្ចប់ការប្រជុំម្តងម្នាក់។
ឧទាហរណ៍នៃសំណួរបញ្ចប់ការប្រជុំ
- តើអ្នកពេញចិត្តអ្វីខ្លះចំពោះការប្រជុំថ្ងៃនេះ?
បញ្ចប់ការប្រជុំ
សូមកុំភ្លេចប្រាប់សមាជិកឱ្យដឹង
- ការប្រជុំលើកក្រោយនៅពេលណានិងនៅកន្លែងណា
- ថាតើសមាជិកនឹងត្រូវបានប្រាប់ពីការប្រជុំលើកក្រោយៗទៀតតាមរបៀបណា
- ថាតើសមាជិកអាចទាក់ទងអ្នកសម្រួលកិច្ចការក្នុងចន្លោះរវាងការប្រជុំនិមួយៗដោយរបៀបណា។