តើក្រុមគាំទ្រមិត្តភក្តិជាអ្វីទៅ?

ក្រុមគាំទ្រមិត្តគឺជាមនុស្សដែលរួបរួមគ្នាដើម្បីគាំទ្រគ្នាទៅវិញទៅមក។

សមាជិកនៃក្រុមមានបទពិសោធន៍ស្រដៀងគ្នានៅក្នុងជីវិតរបស់ពួកគេ។

ក្រុមគាំទ្រមិត្តភក្តិគឺដើម្បី

  • ការទុកចិត្ត
  • ការទំនាក់ទំនង
  • សហគមន៍

ក្នុងនាមជាមិត្តភក្តិម្នាក់អ្នកគឺជាអ្នកជំនាញក្នុងជីវិតផ្ទាល់ខ្លួនរបស់អ្នក។

ក្នុងក្រុមអ្នកគាំទ្រមិត្តភក្តិអ្នកត្រូវតែចងចាំថាគ្រប់គ្នាសុទ្ធតែជាអ្នកជំនាញ

ការគាំទ្រមិត្តភក្តិគឺមានទៅមានមក។

អ្នកអាចទទួលបានការគាំទ្រនិងផ្តល់ការគាំទ្រ។

វិធីដែលក្រុមមិត្តភក្ដិអាចជួយអ្នកបាន

ក្រុមមិត្តភក្ដិអាចជួយអ្នក

  • ទទួលព័ត៌មានថ្មីៗ
  • រៀនជំនាញថ្មីៗ
  • ក្លាយជាអ្នកដឹកនាំ
  • សាកល្បងអ្វីដែលថ្មី
  • ទទួលបានភាពសប្បាយរីករាយជាច្រើន!

ក្រុមគាំទ្រមិត្តភក្តិផ្តល់ឱ្យអ្នកនូវការគាំទ្រផ្នែកសង្គម

ការគាំទ្រផ្នែកសង្គមមានន័យថាអ្នកមានទំនាក់ទំនងជាមួយអ្នកដទៃ

  • ក្រុមនេះយកចិត្តទុកដាក់ចំពោះអ្នកហើយអ្នកមានអារម្មណ៍ថាបានរួមបញ្ចូល
  • ការគាំទ្រពីមិត្តភក្តិអាចជួយអ្នកបង្កើតមិត្តភក្តិថ្មី

ការគាំទ្រមិត្តភក្តិគឺមានភាពខុសគ្នាពីការគាំទ្រផ្សៀងទៀត
អ្នករៀនពីបទពិសោធន៍ផ្ទាល់ខ្លួនរបស់អ្នកជាមនុស្សមានពិការភាព

បទពិសោធន៍របស់អ្នកផ្តល់ឱ្យអ្នកនូវចំណេះដឹងជំនាញដែលមនុស្សដ៏ទៃមិនមាន។

អ្នកអាចចែករំលែកបទពិសោធន៍របស់អ្នកជាមួយមិត្តរបស់អ្នក។

មិត្តភក្តិរៀនពីគ្នាទៅវិញទៅមក

មិត្តភក្ដិអាចធ្វើជាមនុស្សគំរូ។

មនុស្សគំរូបង្ហាញពីវិធីថ្មីៗក្នុងការធ្វើកិច្ចការនាៗ។

អ្នកនិងមិត្តភក្ដិរបស់អ្នកអាចរៀនពីគ្នានិងយកគ្នាធ្វើគំរូទៅវិញទៅមក។

ការចែករំលែកបទពិសោធន៍របស់អ្នកអាចជួយអ្នកដទៃ។

មិត្តភក្ដិអាចជួយគ្នាទៅវិញទៅមក

  • ឱ្យមានទំនុកចិត្តច្រើនជាង
  • ឱ្យគិតអំពីវិធីថ្មី
  • ឱ្យធ្វើការផ្លាស់ប្តូរក្នុងជីវិតរបស់អ្នក