គោលបំណងនៃក្រុមគាំទ្រមិត្តភក្តិរបស់អ្នក

ឯកសារនេះស្តីអំពីការសម្រេចចិត្តអំពីគោលបំណងនៃក្រុមរបស់អ្នក។

គោលបំណងមានន័យថា

  • មូលហេតុដែលអ្នកមានក្រុមនេះ
  • អ្វីដែលអ្នកចង់ឱ្យក្រុមន្រះធ្វើដើម្បីសមាជិកនិងសហគមន៍

គោលបំណងជួយនាំសមាជិកថ្មីៗមកក្រុមពីព្រោះពួកគេដឹង

  • ហេតុអ្វីបានជាក្រុមនេះកើតឡើង
  • ថាតើពួកគេយល់ថាក្រុមមានប្រយោជន៍។

មធ្យោបាយដ៏ល្អបំផុតដើម្បីដឹងថាតើមនុស្សចង់បានអ្វីគឺត្រូវសួរសំណួរឱ្យបានច្រើន​ 

ចូរចងចាំថាត្រូវបើកចិត្តឱ្យទូលាយក្នុងការទទួលគំនិតនាៗហើយស្តាប់ឱ្យមែនទែន  នូវអ្វីដែលមនុស្សចង់បាន។

ជំហានក្នុងការសម្រេចយកគោលបំណងរបស់ក្រុមអ្នក

1. ចូរគិតអំពី

  • មូលហេតុអ្វីអ្នកចង់ឱ្យមានក្រុមមិត្តភក្តិ
  • តើអ្វីខ្លះដែលមានប្រយោជន៍ចំពោះអ្នក

2. សូមសួរមិត្តភកិ្តរបស់អ្នក

សួរមិត្តភក្តិរបស់អ្នកនូវអ្វីដែលពួកគេចង់បានឬត្រូវការនៅក្នុងក្រុមគាំទ្រមិត្តភកិ្ត។

សួរមនុស្សឬក្រុមនានានៅក្នុងសហគមន៍របស់អ្នក

សុំឱ្យពួកគេគិតអំពី

  • អ្វីដែលប្រជាជនក្នុងសហគមន៍ត្រូវការ
  • អ្វីដែលក្រុមរបស់អ្នកអាចធ្វើបានដើម្បីជួយដល់តម្រូវការទាំងនេះ

​​​​​. ចូរគិតអំពី

  • អ្វីដែលមនុស្សចង់បានបំផុតនៅក្នុងសហគមន៍
  • អ្វីដែលអ្នកគិតថាក្រុមរបស់អ្នកអាចធ្វើបាន

អ្នកអាចផ្តោតលើរឿងមួយឬរឿងមួយចំនួន។

ឧទាហរណ៏នៃអ្វីដែលក្រុមគាំទ្រមិត្តភក្តិអាចធ្វើបាន

ព័ត៌មាន

ប្រហែលជាប្រជាជនមិនទាន់ទទួលបាននូវព័ត៌មានដែលមានគុណភាពល្អនៅក្នុងសហគមន៍របស់អ្នក។

ចូរគិតអំពីព័ត៌មានដែលអ្នកអាចជួយប្រជាជនឱ្យទទួលបាន។

ប្រធានបទអាចជា

  • អិនឌីអាយអេស (NDIS)
  • ការងារ

អ្នកអាច

  • អញ្ជើញភ្ញៀវមកនិយាយ
  • ចែករំលែកឯកសារផ្សេងៗនៅឯកិច្ចប្រជុំ

ការរៀន

ប្រហែលជាមនុស្សមានព័ត៌មានប៉ុន្តែមិនដឹងថាត្រូវធ្វើអ្វីជាមួយវា។

ឧទាហរណ៍

  • តើធ្វើយ៉ាងណាដើម្បីរៀបចំជីវិតឱ្យល្អ
  • តើធ្វើដូចម្តេចដើម្បីបង្កើតគោលដៅសម្រាប់ផែនការ NDIS របស់អ្នក

គិតអំពីរបៀបដែលអ្នកអាចជួយមនុស្សឱ្យចេះជំនាញទាំងនេះ។

ឧទាហរណ៍

  • សុំឱ្យមិត្តភក្ដិចែករំលែកបទពិសោធន៍របស់ពួកគេនិងជួយគ្នាទៅវិញទៅមក
  • ចូលរួមសិក្ខាសាលាជាមួយគ្នា

ការគាំទ្រ

ប្រហែលជាមនុស្សមានព័ត៌មានជាច្រើនហើយដឹងពីអ្វីដែលត្រូវធ្វើប៉ុន្តែមិនមានទំនុកចិត្តឬការគាំទ្រដើម្បីធ្វើវា។

ចូរគិតអំពីរបៀបដែលក្រុមមិត្តភ្កិរបស់អ្នកអាចជួយគាំទ្រគ្នាទៅវិញទៅមក។

ឧទាហរណ៍

  • ចែករំលែកកង្វល់និងការព្រួយបារម្ភជាមួយក្រុម
  • ចែករំលែកបទពិសោធន៍ល្អៗនិងរឿងរ៉ាវជាមួយក្រុម

ការតស៊ូមតិឬទាមទារចង់បាន​ (Advocacy)

ប្រហែលជាមនុស្សចង់បានឱ្យមានការផ្លាស់ប្តូរនៅក្នុងសហគមន៍របស់ពួកគេដើម្បីឱ្យពួកគេមានអារម្មណ៍ថាពួកគេទទួលបានការគិតគូរដល់និងទទួលបានការគោរពជាងមុន។

ឧទាហរណ៍

  • បញ្ឈប់ការសម្លុតនៅលើយានជំនិះសាធារណៈ
  • ចង់ឱ្យអាជីវកម្មក្នុងតំបន់ជួលអ្នកដែលមានពិការភាពឱ្យបានកាន់ច្រើនថែមទៀត

ចូរគិតអំពីរបៀបដែលក្រុមមិត្តភក្តិរបស់អ្នកអាចធ្វើឱ្យមានការផ្លាស់ប្តូរក្នុងសហគមន៍។

ឧទាហរណ៍

  • ទូរស័ព្ទទៅរដ្ឋាភិបាល
  • ធ្វើប័ណ្ណប្រកាស(posters)